Tag: រឿងខ្មោច

រឿងព្រាយដើមឈើធំ-The Ghost in the Big Tree

រឿងព្រាយដើមឈើធំ គឺជាខ្មែរសាច់រឿងបែបគំនូរជីវចលនិទានរឿងខ្មែរ ដែលនិយាយអំពីខ្មោចប្រុសស្រីពីរនាក់ដែលបានស្លាប់កាលពីសម័យពល់ពត នៅឯក្បែរគល់ដើមឈើទាលមួយនៅឯរាជ្យធានីភ្នំពេញ ហើយក្រោយមកក៏បានក្លាយទៅជាព្រាយយាមដើមឈើទាលធំនោះទៅ។ ក្រោយមក នៅពេលដែលសម័យកាលប្រែប្រួល កន្លែងនោះក៏ក្លាយទៅជាដីដែលត្រូវបានបុរសម្នាក់ទិញដើម្បីសង់ផ្ទះនៅ ក៏ប៉ុន្តែគាត់មិនបានកាប់ដើមឈើទាលនោះចោលទេ ទោះបីជាមានអ្នកណាចង់ទិញយកដើមនោះទៅធ្វើផ្ទះក៏គាត់មិនលក់ឲ្យដែរ។ ព្រាយទាំងពីរនោះតែងតែបង្ហាញខ្លួននៅរាងរាល់ថ្ងៃសីល ដូចជាកាលថ្ងៃមួយដែលមានបុរសជាអ្នកដឹងឥវ៉ាន់ឲ្យគេម្នាក់បានដឹកអីវ៉ាន់ឲ្យពូម្ចាស់ដីនោះ ហើយក៏ត្រូវព្រាយនោះលងទាំងកណ្តាលយប់ នៅថ្ងៃសីលមួយ។ ព្រាយនេះក៏បានបង្ហាញខ្លួនឲ្យបុរសវ័យក្មេងម្នាក់ឈ្មោះថា ភារម្យឃើញដែរនៅពេលដែលបុរសនេះចុះមកបត់ជើងតូចនៅថ្ងៃសីល ដែលធ្វើឲ្យបុរសនេះផិតភ័យជាខ្លាំង។ និពន្ធរឿងដោយ Fan របស់និទានរឿងខ្មែរ លោក យី ភារុណ។ កែសម្រួលសាច់រឿងដោយ អ្នកនិពន្ធស្នាដៃឆ្នើមនៃឆាណែល រឿងព្រេង ខ្មែរ និងនិទានរឿងខ្មែរ ក. នាគ សម៉ាវត្តី។ គំនូរជីវចល និងនិទានដោយ អ្នកគំនូរជីវចលប្រចាំឆាណែលនិទានរឿងខ្មែរ លោក ស្រេង បញ្ញា។ ផលិតដោយ ឆាណែល និទានរឿងខ្មែរ។ សូមអគុណ! រឿងជាច្រើនទៀតរបស់ឆាណែលនិទានរឿងខ្មែរ៖ រឿងខ្មោចក្នុងបឹងឈូក វគ្គទី១ https://youtu.be/THPeFdGsGFU រឿងជាតិស្នេហ៍នាងបូរាណ (តពីរឿងខ្មោចក្នុងបឹងឈូក វគ្គទី១) https://youtu.be/Zjkg0JnvOrM...
Read More